ចំណុចត្រូវប្រុងប្រយ័ត្នពេលទិញអចលនទ្រព្យមិនទាន់ចុះបញ្ជី ក្រោយខែសីហាឆ្នាំ២០១៨

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ចាប់ពីខែសីហា ឆ្នាំ២០១៨តទៅ រាល់ការទិញលក់ដីប្លង់ទន់ត្រូវមានការចូលរួមវាស់វែងដោយសូរិយោដីផងដែរ។

ការធ្វើបែបនេះ វាធ្វើអោយអ្នកទិញនិងអ្នកលក់មានទំនុកចិត្តជាងមុន។ តែទោះជាយ៉ាងណាក្តី ការួមបញ្ចូលសូរិយោដីនេះ ក៏បានរើរកកាយបញ្ហាដែលបានកប់ចោលក្នុងវិស័យអចលនទ្រព្យផងដែរ ដោយហេតុថា កាលពីមុនខែសីហា ឆ្នាំ២០១៨ មានអ្នកលក់ខ្លះធ្លាប់កាន់កាប់ប្លង់ស្លាបមាន់ (ប្ងង់រឹងពេលបច្ចុប្បន្ន) តែមិនបានផ្ទេរកម្មសិទ្ធិតាមបែបប្លង់រឹងនោះទេ បែរជាបានផ្ទេរកម្មសិទ្ធិត្រឹមឃុំទៅវិញ ដែលវាធ្វើអោយបាត់ដានថាដីនោះជាដីដែលមានប្លង់ស្លាបមាន់(ប្លង់រឹង) ដី្លខ្លះត្រូវបានគេលក់ប្រាំទៅប្រាំមួយដងរួចមកហើយក៏មាន មិនដឹងជាដល់ម្ចាស់ទីប៉ុន្មានទៅហើយ។

ហេតុដូច្នេះ អ្នកលក់ចុងក្រោយទេដែលជាប់រឿង ដោយហេតុថាទើបតែចាប់ពីខែ៨នេះទៅ ទើបមានសូរិយោដីចូលរួមក្នុងការផ្ទេរសិទ្ធិ ហើយពួកគេឆែកគល់បញ្ជីក៏ឃើញថាជាដីដែលមានប្លង់ស្លាបមាន់កាលពីមុន។ ហេតុដូច្នេះអ្នកលក់ចុះក្រោយ ត្រូវមានកាតព្វកិច្ច ស្វែងរកប្លង់ស្លាប់ដែលម្ចាស់មុនមាន មករត់ការផ្ទេរកម្មសិទ្ធិបែបប្លង់រឹង មិនអាចធ្វើតាមបែបដីមិនទាន់ចុះបញ្ជីបានទេ។
វាក៏បង្ហាញនូវជម្ងឺមួយរបស់សង្គមនេះផងដេរ ត្រង់ថាមេឃុំជាច្រើន បានស៊ុំគ្រលំជាមួយម្ចាស់មុន ព្រមបោះត្រាផ្ទេរកម្មសិទ្ធិប្លង់ទន់ នាពេលដែលដីនោះមានប្លង់ស្លាបមាន់ស្រាប់។ តែសួរថាត្រូវទៅរករឿងអ្នកណា? យើងសុទ្ធតែចង់បានដំណោះស្រាយ នឹងលក់អោយបានឆាប់ អាងនឹងយកប្រាក់ទៅវិនិយោគបន្ត អិញ្ចឹងមានតែចាយលុយបន្ថែម និងខាតពេលរង់ចាំបន្ថែម និងបុណ្យអោយអ្នកទិញយើងមិនរករឿងយើងទៅបា​​នហើយ។
សូរិយោដី​នឹងតម្រូវអោយអ្នកធ្វើដូចជា រកប្លង់ស្លាបមាន់ម្ចាស់ដើមមកវិញ ដើម្បីរត់ការផ្ទេរកម្មសិទ្ធិ។ ក្នុងករណីដែលប្លង់ស្លាបមាន់នោះបានបាត់ហើយ អ្នកត្រូវស្នើសូរិយោដីអោយជួយរៀបចំឯកសារប័ណ្ណកម្មសិទ្ធិទុតិយតា (បានន័យថាសុំធ្វើច្បាប់ចម្លងពីគល់បញ្ជី)។ ហើយវាអាចនឹងចាយពេលយូរបន្តិច ពិព្រោះគេត្រូវធ្វើការប្រកាសតាមកាស្សែត ផ្សេងៗ)។
ក្រោយពីអ្នកមានប័ណ្ឌកម្មសិទ្ធិទុតិយតានេះហើយ ទើបលោកអ្នកអាចរត់ការផ្ទេរកម្មសិទ្ធិតាមបែបដីប្លង់រឹងបាន។
មេរៀនដែលយើងអាចរៀនបានពីបញ្ហានេះគឺ យើងគួរតែស៊ើបពីប្រវត្តិដីមិនទាន់ចុះបញ្ជីពីសូរិយោដីជាមុនសិន មុននឹងបង់លុយផ្តាច់។

2 thoughts on “ចំណុចត្រូវប្រុងប្រយ័ត្នពេលទិញអចលនទ្រព្យមិនទាន់ចុះបញ្ជី ក្រោយខែសីហាឆ្នាំ២០១៨”

Leave a Reply to https://www.letmejerk.com Cancel reply