ការទិញលក់ផ្ទះបុរីពិភពថ្មី

ការទិញលក់ផ្ទះបុរីពិភពថ្មី

ជាទូទៅ ការទិញលក់ផ្ទះត្រូវមានការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិដោយដឹងលឺពីអាជ្ជាធរ តែដោយសារតែការទិញលក់ពីបុរីផ្ទាល់ នៅមិនទាន់មានប្លង់បំបែកក្បាលដី នោះអ្នកទិញគ្រាន់តែមានឯកសារទិញលក់ពីម្ចាស់បុរីតែប៉ុណ្ណោះ ដោយគេសន្យាថានឹងផ្តល់ឯកសារបំបែកក្បាលដីតាមក្រោយ។

ពេលបង់លុយគ្រប់តម្លៃផ្ទះ គេអាចនឹងជូនយើងនូវឯកសារបំបែកក្បាលដីដែលស្ថិតក្រោមឈ្មោះអ្នកឧកញ៉ា ហុង ពីវសិន។ តែមិនទាន់មានប្លង់រឹងដែលក្រសួងដែនដីធ្វើអោយនោះទេ។

ក្នុងករណីបើអ្នកជាអ្នកលក់ អ្នកអាចនាំអ្នកទិញទៅការិយាល័យបុរីពិភពថ្មីដើម្បីកាត់ឈ្មោះនៅត្រឹមក្រុមហ៊ុន ហើយផ្តល់ជូនអ្នកទិញនូវឯកសារបំបែកក្បាលដីដែលមានឈ្មោះហុង ពីវ។ ហើយការចំណាយសម្រាប់ការកាត់ឈ្មោះ ត្រឹមថ្ងៃ១៨ ខែមិនា ឆ្នាំ២០១៩ គឺតម្លៃ ៣០០ដុល្លារ។

ក្នុងករណីប្រសិនបើអ្នកជាអ្នកទិញ អ្នកគួរសួរគេ អោយកាត់ឈ្មោះដល់ខ័ណ្ឌដែលមានអាជ្ញាធរដឹងលឺត្រឹមត្រូវ។ ហើយមានបង់ពន្ធប្រថាប់ត្រាត្រឹមត្រូវ បើទោះបីជាប្លង់ទន់ក៏ដោយ កុំអោយមានបញ្ហាថ្ងៃក្រោយ ហើយអ្នកអាចជាអ្នកទទួលរងនូវការពិន័យពន្ធដារ។

Leave a Comment