ចែកមឈូស ខុសដែរទេ?

giving tomb to elderly in Cambodia

ខ្ញុំដកខ្លួនពីការបញ្ចេញមតិក្នុងបណ្តាញសង្គមហើយ បើឃើញនៅតែនិយាយនៅទីនោះ ជួយរំលឹកផង ហេហេ នឹកថាចង់និយាយតែម្នាក់ឯងនៅទីនេះវិញ ស្រណុកជាង មានអារម្មណ៍ស្រស់ថ្លាជាង។ ថ្ងៃនេះជាការចាប់ផ្តើមនៃការនិយាយតែម្នាក់ឯងរបៀបនេះ។ តោះយើង … ជាទូទៅ គំនិតមនុស្សគ្រប់គ្នាខុសៗគ្នា ព្រោះមនុស្សមានជំនឿខុសគ្នា មនុស្សមានយោបល់ខុសគ្ កម្រិតវប្បធម៌ខុសគ្នា ជាពិសេសបទពិសោធន៍ជីវិតខុសគ្នា។ តែទោះយ៉ាងណា យើងនៅរក្សាភាពថ្លៃថ្នូរក្នុងការពិភាក្សាដដែល ពីព្រោះពិភពលោកនេះ គេមិនបែងចែកសនិងខ្មៅ ដាច់ស្រលះពីគ្នាភឹងៗនោះទេ ត្រូវក៏មានខុសក្នុងនោះខ្លះដែរ។ ថ្ងៃនេះ ខ្ញុំឃើំញមានបងប្អូនយើងរិះគន់រឿងចែកមឈូសអោយចាស់ៗនៅឯស្រែ។ ភាគច្រើនគេរិះគន់ ព្រោះគេមានជំនឿថាចែកមឈូសអិញ្ចឹង ដូចចង់អោយពួកគាត់ឆាប់ស្លាប់ វាជាប្រថ្នូលមិនល្អ។ ព្រោះមឈូសគេទិញទុកដាក់មនុស្សពេលស្លាប់។ តាមពិត ពួកគាត់និយាយត្រូវដែរ ព្រោះអីបើទិញអីផ្សេងអោយយាយៗតាៗ គាត់នឹងបានប្រើប្រាស់ ទាន់ពេលពួកគាត់នៅរស់។ ជួយជាលុយក៏បាន ឬទិញជារបស់ប្រើប្រាស់ក៏បាន។ ការគិតបែបនេះគឺត្រឹមត្រូវ១០០%។ ខ្ញុំមិនជំទាស់នឹងយោបល់របស់បងប្អូននោះទេ ដែលគិតបែបនោះ គឺត្រឹមត្រូវហើយ។ តែគំនិតមួយជ្រុងទៀតគឺថា គាត់ពិតជាមិនអាចគេចវេសពីការស្លាប់បានមែន ៥ឆ្នាំទៀតក៏ដោយ ១០ឆ្នាំទៀតក៏ដោយ ឬយូរជាងនេះទៀតក៏ដោយ ក៏នៅតែមិនអាចគេចវេសបាន។ យើងត្រូវទទួលស្គាល់ការពិតមួយនេះ។ ហើយក្នុងករណីដែលទាន់គាត់នៅរស់ គាត់មានមឈូសមួយ ក៏ដូចជាមានផ្ទះមួយអិញ្ចឹងសម្រាប់ពេលគាត់លាចាកលោកទៅ បងសាកគិតមើលៗថា គាត់អាចអោយស្រណុកចិត្តជាងមែនទេ? គាត់ដឹងថា គាត់នឹងមិនក្លាយជាខ្មោចតៃហោង គ្នានដីកប់នោះទេ? … Read more