ចំណុចត្រូវប្រុងប្រយ័ត្នពេលទិញអចលនទ្រព្យមិនទាន់ចុះបញ្ជី ក្រោយខែសីហាឆ្នាំ២០១៨

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ចាប់ពីខែសីហា ឆ្នាំ២០១៨តទៅ រាល់ការទិញលក់ដីប្លង់ទន់ត្រូវមានការចូលរួមវាស់វែងដោយសូរិយោដីផងដែរ។ ការធ្វើបែបនេះ វាធ្វើអោយអ្នកទិញនិងអ្នកលក់មានទំនុកចិត្តជាងមុន។ តែទោះជាយ៉ាងណាក្តី ការួមបញ្ចូលសូរិយោដីនេះ ក៏បានរើរកកាយបញ្ហាដែលបានកប់ចោលក្នុងវិស័យអចលនទ្រព្យផងដែរ ដោយហេតុថា កាលពីមុនខែសីហា ឆ្នាំ២០១៨ មានអ្នកលក់ខ្លះធ្លាប់កាន់កាប់ប្លង់ស្លាបមាន់ (ប្ងង់រឹងពេលបច្ចុប្បន្ន) តែមិនបានផ្ទេរកម្មសិទ្ធិតាមបែបប្លង់រឹងនោះទេ បែរជាបានផ្ទេរកម្មសិទ្ធិត្រឹមឃុំទៅវិញ ដែលវាធ្វើអោយបាត់ដានថាដីនោះជាដីដែលមានប្លង់ស្លាបមាន់(ប្លង់រឹង) ដី្លខ្លះត្រូវបានគេលក់ប្រាំទៅប្រាំមួយដងរួចមកហើយក៏មាន មិនដឹងជាដល់ម្ចាស់ទីប៉ុន្មានទៅហើយ។ ហេតុដូច្នេះ អ្នកលក់ចុងក្រោយទេដែលជាប់រឿង ដោយហេតុថាទើបតែចាប់ពីខែ៨នេះទៅ ទើបមានសូរិយោដីចូលរួមក្នុងការផ្ទេរសិទ្ធិ ហើយពួកគេឆែកគល់បញ្ជីក៏ឃើញថាជាដីដែលមានប្លង់ស្លាបមាន់កាលពីមុន។ ហេតុដូច្នេះអ្នកលក់ចុះក្រោយ ត្រូវមានកាតព្វកិច្ច ស្វែងរកប្លង់ស្លាប់ដែលម្ចាស់មុនមាន មករត់ការផ្ទេរកម្មសិទ្ធិបែបប្លង់រឹង មិនអាចធ្វើតាមបែបដីមិនទាន់ចុះបញ្ជីបានទេ។ វាក៏បង្ហាញនូវជម្ងឺមួយរបស់សង្គមនេះផងដេរ ត្រង់ថាមេឃុំជាច្រើន បានស៊ុំគ្រលំជាមួយម្ចាស់មុន ព្រមបោះត្រាផ្ទេរកម្មសិទ្ធិប្លង់ទន់ នាពេលដែលដីនោះមានប្លង់ស្លាបមាន់ស្រាប់។ តែសួរថាត្រូវទៅរករឿងអ្នកណា? យើងសុទ្ធតែចង់បានដំណោះស្រាយ នឹងលក់អោយបានឆាប់ អាងនឹងយកប្រាក់ទៅវិនិយោគបន្ត អិញ្ចឹងមានតែចាយលុយបន្ថែម និងខាតពេលរង់ចាំបន្ថែម និងបុណ្យអោយអ្នកទិញយើងមិនរករឿងយើងទៅបា​​នហើយ។ សូរិយោដី​នឹងតម្រូវអោយអ្នកធ្វើដូចជា រកប្លង់ស្លាបមាន់ម្ចាស់ដើមមកវិញ ដើម្បីរត់ការផ្ទេរកម្មសិទ្ធិ។ ក្នុងករណីដែលប្លង់ស្លាបមាន់នោះបានបាត់ហើយ អ្នកត្រូវស្នើសូរិយោដីអោយជួយរៀបចំឯកសារប័ណ្ណកម្មសិទ្ធិទុតិយតា (បានន័យថាសុំធ្វើច្បាប់ចម្លងពីគល់បញ្ជី)។ ហើយវាអាចនឹងចាយពេលយូរបន្តិច ពិព្រោះគេត្រូវធ្វើការប្រកាសតាមកាស្សែត ផ្សេងៗ)។ ក្រោយពីអ្នកមានប័ណ្ឌកម្មសិទ្ធិទុតិយតានេះហើយ ទើបលោកអ្នកអាចរត់ការផ្ទេរកម្មសិទ្ធិតាមបែបដីប្លង់រឹងបាន។ មេរៀនដែលយើងអាចរៀនបានពីបញ្ហានេះគឺ យើងគួរតែស៊ើបពីប្រវត្តិដីមិនទាន់ចុះបញ្ជីពីសូរិយោដីជាមុនសិន មុននឹងបង់លុយផ្តាច់។

ល្បិចស៊ីពីលើរបស់អ្នកគួកជេ

អ្នកគួកជេ គឺជាអ្នកមានណែនាំអ្នកទិញ អោយអ្នកលក់ដីធ្លី/ផ្ទះ ហើយជួយសម្របសម្រួលដើម្បីកុម្មិសស្យុង៣% នេះជារឿងរ៉ាវធម្មតាដែលយើងទាំងអស់គ្នាបានដឹង ហើយទទួលយកបាន។ តែក្រៅពីប្រាក់៣%នេះ ក៏មានអ្នកគួកជេច្រើនអ្នកផងដែរដែលធ្វើល្បិចលក់ពីលើតម្លៃលក់តែម្តង។ ប្រភេទនៃការលក់ពីលើតម្លៃដើម៖ ១. ដោយការព្រមព្រៀងអោយលក់ពីលើ វាអាស្រ័យលើអ្នកលក់បានព្រមព្រៀងលក់ក្នុងតម្លៃមួយជាមួយអ្នកគួកជេ ហើយគួកជេទទួលការអនុញ្ញាតលក់បន្ត បើលក់បានលើសតម្លៃព្រមព្រៀងជាមួយម្ចាស់ដីប៉ុណ្ណា គឺស៊ីប៉ុណ្ណឹង បានន័យថាអ្នកគួកជេអាចយកប្រាក់ចំណេញនោះបាន។ អ្នកលក់ខ្លះអាចនឹងព្រម ដោយសារតែចង់បានលុយប្រញ៉ាប់ ហើយគិតថាដី ឬផ្ទះនោះពិបាកលក់ដោយខ្លួនឯងផ្ទាល់ ឬមិនសូវមានគេចាប់អារម្មណ៍ ធ្វើម៉េចអោយតែលក់បានឆាប់ ហើយគិតថាចំណេញល្មមទទួលយកបាន។ ឧទាហរណ៍៖ យាយសុខប្រញ៉ាប់លុយបានព្រមលក់ដីក្នុងតម្លៃ30000ដុល្លារ តែរកអ្នកទិញមិនបានក៏ទាក់ទងអ្នកគួកជេ ហើយអ្នកគួកជេ និងយាយសុខបានព្រមព្រៀងគ្នាថា បើលក់បានលើស30000ដុល្លារ ប្រាក់ដែលលើសនឹងបានទៅគួកជេ។ អិញ្ចឹងបើលក់បាន35000ដុល្លារ នោះ5000ដុល្លារនឹងបានទៅគួកជេ ទាំងខ្លួនមិនបានចេញដើមទិញដីនោះផង។ ហើយតែមិនស្រួល អ្នកគួកជេ ទារ៣%បន្ថែមពីយាយសុខទៀត អានឹងវាអាស្រ័យលើការព្រមព្រៀងភាគីទាំងពីរ។ តែយើងជាអ្នកលក់ ក៏ជួនកាល ព្រមធ្វើល្ងង់ក៏ល្ងង់ទៅ អោយតែបានលុយឆាប់។ ប្រសិនបើក្នុងករណីនេះ អ្នកលក់ប្រហែលជាមិនសូវក្តៅក្រហាយនោះទេ។ ហើយក្នុងករណីនេះ ខ្ញុំគិតថាអ្នកលក់មិនត្រូវផ្តល់ប្រាក់៣%នោះទេ ដោយហេតុថាគួកជេលក់ពីលើចំណេញកប់បាត់ទៅហើយ។ ២. លក់ពីលើដោយបោកប្រាស់តែម្តង តែវានៅមានករណីមួយទៀត ដែលក្នុងករណីអ្នកគួកជេមិនប្រាប់យើងថាខ្លួនលក់ពីលើតម្លៃលក់ គឺបន្លំលក់ពីលើម្ចាស់ដីតែម្តង ដោយយកលេសថានឹងអោយជួបអ្នកទិញ និយាយតទល់គ្នា ដល់ពេលទៅដល់ ថាអ្នកទិញគេរវល់ ចាំយូរពេក … Read moreល្បិចស៊ីពីលើរបស់អ្នកគួកជេ