ការទិញលក់ផ្ទះបុរីពិភពថ្មី

ជាទូទៅ ការទិញលក់ផ្ទះត្រូវមានការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិដោយដឹងលឺពីអាជ្ជាធរ តែដោយសារតែការទិញលក់ពីបុរីផ្ទាល់ នៅមិនទាន់មានប្លង់បំបែកក្បាលដី នោះអ្នកទិញគ្រាន់តែមានឯកសារទិញលក់ពីម្ចាស់បុរីតែប៉ុណ្ណោះ ដោយគេសន្យាថានឹងផ្តល់ឯកសារបំបែកក្បាលដីតាមក្រោយ។ ពេលបង់លុយគ្រប់តម្លៃផ្ទះ គេអាចនឹងជូនយើងនូវឯកសារបំបែកក្បាលដីដែលស្ថិតក្រោមឈ្មោះអ្នកឧកញ៉ា ហុង ពីវសិន។ តែមិនទាន់មានប្លង់រឹងដែលក្រសួងដែនដីធ្វើអោយនោះទេ។ ក្នុងករណីបើអ្នកជាអ្នកលក់ អ្នកអាចនាំអ្នកទិញទៅការិយាល័យបុរីពិភពថ្មីដើម្បីកាត់ឈ្មោះនៅត្រឹមក្រុមហ៊ុន ហើយផ្តល់ជូនអ្នកទិញនូវឯកសារបំបែកក្បាលដីដែលមានឈ្មោះហុង ពីវ។ ហើយការចំណាយសម្រាប់ការកាត់ឈ្មោះ ត្រឹមថ្ងៃ១៨ ខែមិនា ឆ្នាំ២០១៩ គឺតម្លៃ ៣០០ដុល្លារ។ ក្នុងករណីប្រសិនបើអ្នកជាអ្នកទិញ អ្នកគួរសួរគេ អោយកាត់ឈ្មោះដល់ខ័ណ្ឌដែលមានអាជ្ញាធរដឹងលឺត្រឹមត្រូវ។ ហើយមានបង់ពន្ធប្រថាប់ត្រាត្រឹមត្រូវ បើទោះបីជាប្លង់ទន់ក៏ដោយ កុំអោយមានបញ្ហាថ្ងៃក្រោយ ហើយអ្នកអាចជាអ្នកទទួលរងនូវការពិន័យពន្ធដារ។

ល្បិចស៊ីពីលើរបស់អ្នកគួកជេ

អ្នកគួកជេ គឺជាអ្នកមានណែនាំអ្នកទិញ អោយអ្នកលក់ដីធ្លី/ផ្ទះ ហើយជួយសម្របសម្រួលដើម្បីកុម្មិសស្យុង៣% នេះជារឿងរ៉ាវធម្មតាដែលយើងទាំងអស់គ្នាបានដឹង ហើយទទួលយកបាន។ តែក្រៅពីប្រាក់៣%នេះ ក៏មានអ្នកគួកជេច្រើនអ្នកផងដែរដែលធ្វើល្បិចលក់ពីលើតម្លៃលក់តែម្តង។ ប្រភេទនៃការលក់ពីលើតម្លៃដើម៖ ១. ដោយការព្រមព្រៀងអោយលក់ពីលើ វាអាស្រ័យលើអ្នកលក់បានព្រមព្រៀងលក់ក្នុងតម្លៃមួយជាមួយអ្នកគួកជេ ហើយគួកជេទទួលការអនុញ្ញាតលក់បន្ត បើលក់បានលើសតម្លៃព្រមព្រៀងជាមួយម្ចាស់ដីប៉ុណ្ណា គឺស៊ីប៉ុណ្ណឹង បានន័យថាអ្នកគួកជេអាចយកប្រាក់ចំណេញនោះបាន។ អ្នកលក់ខ្លះអាចនឹងព្រម ដោយសារតែចង់បានលុយប្រញ៉ាប់ ហើយគិតថាដី ឬផ្ទះនោះពិបាកលក់ដោយខ្លួនឯងផ្ទាល់ ឬមិនសូវមានគេចាប់អារម្មណ៍ ធ្វើម៉េចអោយតែលក់បានឆាប់ ហើយគិតថាចំណេញល្មមទទួលយកបាន។ ឧទាហរណ៍៖ យាយសុខប្រញ៉ាប់លុយបានព្រមលក់ដីក្នុងតម្លៃ30000ដុល្លារ តែរកអ្នកទិញមិនបានក៏ទាក់ទងអ្នកគួកជេ ហើយអ្នកគួកជេ និងយាយសុខបានព្រមព្រៀងគ្នាថា បើលក់បានលើស30000ដុល្លារ ប្រាក់ដែលលើសនឹងបានទៅគួកជេ។ អិញ្ចឹងបើលក់បាន35000ដុល្លារ នោះ5000ដុល្លារនឹងបានទៅគួកជេ ទាំងខ្លួនមិនបានចេញដើមទិញដីនោះផង។ ហើយតែមិនស្រួល អ្នកគួកជេ ទារ៣%បន្ថែមពីយាយសុខទៀត អានឹងវាអាស្រ័យលើការព្រមព្រៀងភាគីទាំងពីរ។ តែយើងជាអ្នកលក់ ក៏ជួនកាល ព្រមធ្វើល្ងង់ក៏ល្ងង់ទៅ អោយតែបានលុយឆាប់។ ប្រសិនបើក្នុងករណីនេះ អ្នកលក់ប្រហែលជាមិនសូវក្តៅក្រហាយនោះទេ។ ហើយក្នុងករណីនេះ ខ្ញុំគិតថាអ្នកលក់មិនត្រូវផ្តល់ប្រាក់៣%នោះទេ ដោយហេតុថាគួកជេលក់ពីលើចំណេញកប់បាត់ទៅហើយ។ ២. លក់ពីលើដោយបោកប្រាស់តែម្តង តែវានៅមានករណីមួយទៀត ដែលក្នុងករណីអ្នកគួកជេមិនប្រាប់យើងថាខ្លួនលក់ពីលើតម្លៃលក់ គឺបន្លំលក់ពីលើម្ចាស់ដីតែម្តង ដោយយកលេសថានឹងអោយជួបអ្នកទិញ និយាយតទល់គ្នា ដល់ពេលទៅដល់ ថាអ្នកទិញគេរវល់ ចាំយូរពេក … Read more